វៀតណាមទាមទារឱ្យ Facebook លុបចោលការបកស្រាយខុសអំពីផែនទី

សារព័ត៌មាន​ Cambodia News/

ហាណូយ ៖ រដ្ឋាភិបាលវៀតណាមបានទាមទារឱ្យ Facebook ចាត់វិធានការភ្លាមៗដើម្បីកែតម្រូវផែនទីនៃប្រទេសវៀតណាមដែលមិនរួមបញ្ចូលប្រជុំកោះ Hoang Sa (Paracel) និង Truong Sa (ប្រជុំកោះ Spratly) ។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានឱ្យដឹងបានបញ្ជូន ទៅក្រុមហ៊ុន Facebook Inc កាលពីថ្ងៃអាទិត្យ។

នៅ​លើ​ផែនទី​​​របស់ Facebook បង្ហាញ​ថា ប្រជុំ​កោះ​ទាំង​២​ដែល​នៅ​ក្នុង​ដែន​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ទឹក​ដី​របស់​ប្រទេស​ចិន ដោយ​វា​មិនមែន​ត្រូវ​បាន​​កាន់កាប់​ដោយ​​​វៀតណាម​នោះ​ឡើយ។ ផែនទី​នេះ​បាន​បង្ក​ជា​ក្ដី​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​វៀតណាម ជា​ពិសេស​នោះ​គឺ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ផ្ទាល់​តែ​ម្ដង។

លោក Le Quang Tu Do មន្រ្តីម្នាក់មកពីក្រសួងទំនាក់ទំនងបាននិយាយថា តំណាងរបស់ Facebook បានឆ្លើយតបថាមានការយល់ច្រឡំមួយចំនួននៅលើផែនទីនេះថា វាគឺជាកំហុសបច្ចេកទេសមួយដែលគ្មានគោលបំណងនយោបាយ។ អ្នកនាំពាក្យនោះបានបន្ថែមថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតហើយវិធានការនានានឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ។

សូមជម្រាប​ថា ជា​រឿយៗ វៀតណាម​តែង​ប្រកាស​ដល់​អន្តរជាតិ​ថា ប្រជុំ​កោះ Paracel និង Spratly ជា​អធិបតេយ្យ​ភាព​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ពេញ​លេញ និង​ភស្ដុតាង​​ជា​ប្រវត្តិសាស្ត្រ។ រាល់​សកម្មភាព​ដែល​បំពាន​លើ​អធិបតេយ្យភាព​​នេះ ត្រូវវៀតណាម​ចាត់​ទុក​ជា​ការ​ប្រឆាំង​ទៅ​នឹង​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​លើ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ផង​ដែរ៕

Related Articles

Back to top button
Close
Close