សម្តេចតេជោទាត់ចោល​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​នឹងដាក់​បឹង​យក្ស​ឡោមឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រហូត​៧៥​ឆ្នាំ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន  នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ។

ការចេញមកទាត់ចោលព័ត៌មាននេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានសរសេរ និងចេញផ្សាយនៅព្រឹកនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ»

សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៍សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»៕

Related Articles

Back to top button
Close
Close