នាយករដ្ឋមន្ត្រី​ថៃ​ចុះទៅ​មើល​កន្លែង​ស្វែងរក​អ្នក​បាត់​ខ្លួន១៣នាក់នៅ​​ល្អាង​ភ្នំ​ដែល​ជន់​លិច

សារព័ត៌មាន​ Cambodia News/

បាងកក ៖ នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ទៅ​មើល​ល្អាង​ភ្នំ​ដែល​ជន់​លិច កន្លែង​ដែល​ពួក​អ្នក​ជួយសង្គ្រោះ​បាននិងកំពុង​ស្វែងរក​ក្មេងប្រុស​១២​នាក់​និង​គ្រូបង្វឹក​​បាល់ទាត់​របស់គេ​ដែល​បាត់​ខ្លួន​អស់​៦​ថ្ងៃ​មកហើយ​និង​បាន​ទទូច​អោយ​សាច់ញាតិ​របស់គេ​កុំ​បោះបង់​ក្តីសង្ឃឹម​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ប្រាប់​សមាជិកគ្រួសារ​នៅក្រៅ​ល្អាង​ភ្នំ​ថា  ត្រូវមាន​ជំនឿ​។​ជំនឿ​ធ្វើអោយ​អ្វី​គ្រប់យ៉ាង​ទទួលជោគជ័យ​។​ជំនឿ​លើ​ការងារ​របស់​​មន្ត្រី ជំនឿ​លើ​កូនៗ​របស់​យើង​ដែល​រឹងមាំ​និង​ស្វាហាប់​។​អ្វី​គ្រប់យ៉ាង​នឹង​វិម​ករក​ភាព​ធម្មតា​”​។​

​ក្មេងប្រុស​អាយុ​ចាប់ពី​១១​ទៅ​១៦​ឆ្នាំ បាន​ចូល​ល្អាង​ថាំ​លួង ណា​ង​ណុន​ក្រោយ​ការលេង​បាល់ទាត់​កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍ តែ​ការ​ធ្លាក់ភ្លៀង​ជាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​​កំពុង​រារាំង​ការងារ​ជួយសង្គ្រោះ​ពួកគេ​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី អាជ្ញាធរ​បាន​សម្តែង​ក្តី​សង្ឃឹមថា​ក្រុម​នេះ​បាន​រកឃើញ​កន្លែង​ជ្រក​ស្ងួត​នៅក្នុង​ល្អាង​ភ្នំ​និង​រង់ចាំ​ការជួយ​សង្គ្រោះ ហើយ​មាន​សុខភាព​គ្រប់គ្រាន់​​ដើម្បី​នៅតែមាន​សុវត្ថិភាព​៕

 

Related Articles

Back to top button
Close
Close