ស្លាប់​​៥​នាក់ ​និង​របួស​ច្រើន​នាក់​ក្នុង​​ការ​​បាញ់​ប្រហារ​គ្នា​នៅ​ការិយាល័យ​កាសែត​មួយ​នៅ​អាមេរិក​​

សារព័ត៌មាន​ Cambodia News/

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី២៩ ខែមិថុនានេះ បានឲ្យដឹងថា មនុស្ស៥នាក់ត្រូវបានសម្លាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ដោយជាច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារ ដ៏កក្រើកមួយនៅឯកាសែតប្រចាំ ថ្ងៃអាមេរិក Capital Gazette ក្នុងទីក្រុង Annapolisរដ្ឋMaryland។

ខ្មាន់កាំភ្លើងមកដល់ពេលនេះត្រូវបានចាប់ខ្លួន ហើយខណៈដែលក្រុមការងារកំពុងធ្វើការស៊ើប សួរប៉ុន្តែនៅមិនទាន់ប្រកាស អត្តសញ្ញាណ នៃខ្មាន់កាំភ្លើងនេះនៅឡើយដែរ។ ប្រភពរាយការណ៍ដំបូង បានអះអាងថាបុរសជាខ្មាន់កាំភ្លើងខ្លី ក្នុងការបាញ់ប្រហារ លើកនេះ ហើយធ្វើសកម្មភាពតែម្នាក់ឯងគត់៕

 

Related Articles

Back to top button
Close
Close