ធ្លាក់យន្តហោះលើការដ្ឋានសំណង់នៅឥណ្ឌាសម្លាប់មនុស្ស ៥នាក់
សារព័ត៌មាន Cambodia News/
ម៉ុមបៃ ៖ មនុស្ស៥នាក់ ក្នុងនោះមានកម្មករសំណងម្នាក់បានស្លាប់ក្នុងករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងមាន១២កៅអី លើការដ្ឋានសាងសង់អគារខ្ពស់មួយ ក្នុងទីក្រុងម៉ុមបៃ ភាគខាងត្បូងប្រទេសឥណ្ឌានោះ។ នេះបើតាមសារព័ត៌មាន Nation។
អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា យន្ដហោះខ្នាតតូចមួយគ្រឿង ជាកម្មសិទ្ធិរបស់អាជ្ញាធរនៅក្នុងតំបន់នៃរដ្ឋ យូតតារ ប្រាដែស (Uttar Pradesh) បានធ្លាក់នៅអំឡុងពេលចុះចតលើទីប្រជុំមួយ ស្ថិតនៅជាយទីក្រុង ម៉ុមបៃ (Mumbai)។ សម្រាប់ការសន្និដ្ឋានអំពីមូលហេតុធ្លាក់នោះ គឺអាចជាការបញ្ជាយន្តហោះខុសបច្ចេកទេស ដោយពីឡុតនៅលើនោះ។
អាជ្ញាធរបញ្ជាក់ថា យន្តហោះខ្នាតតូចនោះធ្លាក់ចំពីលើការដ្ឋានសំណងបណ្តាលឲ្យអ្នកជិះនៅលើយន្តហោះទាំងអស់០៤នាក់ស្លាប់ និងកម្មករសំណង់ដែលនៅលើការដ្ឋាននោះម្នាក់ ក៏បានស្លាប់ផងដែរ ដោយសារតែត្រូវយន្តហោះធ្លាក់ចំ ពេលកំពុងធ្វើការងារ៕