គ្រុន​ផ្តាសាយ​​ជ្រូក​​នៅ​វៀត​ណាមបង្ក​​ការ​ព្រួយ​បារម្ភ​​ខ្លាំង​​ខណៈ​​មនុស្ស​ ​៤០​​នាក់​​ឆ្លង​​

សារព័ត៌មាន​​ Cambodia News/

​វៀតណាម ៖ ​ប្រទេស​វៀតណាម​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​មនុស្ស​ម្នាក់ទៀត​ដោយសារ​វីរុស​គ្រុនផ្តាសាយ​ជ្រូក​កាលពី​ថ្ងៃ​អង្គារ ដែលជា​អ្នកស្លាប់​ទី​៣​នៅ​ឆ្នាំនេះ ដោយ​បង្ក​​ឱ្យមាន​ការព្រួយបារម្ភ​ថា​វីរុស​នៃ​ជំងឺ​នេះ​បាន​វិ​វត្ត​ទៅជា​មេរោគ​ឆ្លង​រាលដាល ដែល​ធ្វើឱ្យ​វា​កាន់​តែមាន​គ្រោះថ្នាក់​ជាង​មុន​។​

​អ្នកជំងឺ​ដែល​ស្លាប់​ដោយសារ​គ្រុនផ្តាសាយ​ជ្រូក​កាលពី​ថ្ងៃ​អង្គារ​នៅ​វៀតណាម​នេះ គឺ ជា​បុរស​ម្នាក់ អាយុ​៤៦​ឆ្នាំ​មកពី​ទីក្រុង​ហាណូយ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ចូ​រី​(Cho Ray )​អស់​រយៈពេល​ជាង​២​ថ្ងៃ​មក​ដោយ​មិនមាន​សុខ​ភាពល្អ​ប្រសើរឡើង​នោះទេ​។​

បុរស​នេះ​បាន​ចូល​សម្រាក​ពេទ្យ​កាលពី​ថ្ងៃទី​២២​ខែមិថុនា ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​រួចហើយ​មុន​មកដល់​ពេទ្យ ។​

​នៅ​ថ្ងៃ​ដដែល​នោះ អ្នកជំងឺ​ម្នាក់ទៀត​នៅ​ពេទ្យ​Cho Ray​នេះ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ដោយមាន​វីរុស​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​H1N1 (A/H1N1)​នេះ ។ អ្នកជំងឺ​​អាយុ​៤១​ឆ្នាំនេះ ត្រូវបាន​ដឹក​មកពី​ខេត្ត​នី​ញ ធួន​(Ninh Thuan )​ហើយ​បាន​ចូល​សម្រាក​នៅ​ពេទ្យ​នេះ កាលពី​ថ្ងៃអាទិត្យ ដោយមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។

​អ្នកស្លាប់​ទី​៣​នេះ បាន​ស្លាប់ ដោយសារ​ជំងឺ​ដង្ហើម​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជិត​មួយខែ​ដែល​បាន​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ការឆ្លង​រាលដាល​ជំងឺ​នេះ​។

​ការធ្វើ​តេស្ត​រកឃើញ​ចុងក្រោយ​នាំអោយ​ចំនួន​មនុស្ស​ឆ្លង​វីរុស្ស​បង្ក​ជម្ងឺ​ផ្តាសាយ​ជ្រូក​នេះ​ឡើងដល់​៤១​នាក់​នៅ​វៀតណាម​។​ពួកគេ​ទាំងអស់​កំពុង​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ធំ Cho Ray និង Tu Du​ក្នុង​ក្រុង​ហូ​ជី​មី​ញ​៕​

 

Related Articles

Back to top button
Close
Close