សម្តេច​តេ​ជោ​បន្ត​រិះគន់​នយោបាយ « ដេក​ផ្ទះ​ឈ្នះ​ឯង » របស់លោក សម រង្ស៊ី

សារព័ត៌មាន​​​ Cambodia News/

​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន​រិះគន់​ជាថ្មីទៀត​ដល់​នយោបាយ « ដេក​ផ្ទះ​ឈ្នះ​ឯង ឬ ដេក​ផ្ទះ​ឈ្នះ​ស្អាត » របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ដោយ​ខ្លួនឯង​នៅក្រៅ​ប្រទេស​។ ការរិះគន់​របស់​សម្តេច​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី នៅ​ខេត្ត​កំពង់ ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​នេះ​។​

ទន្ទឹម​នោះ​នឹង​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​សន្តិ ភាព​នោះ សម្តេច​ក៏បាន​ធ្វើការ​រិះគន់​ដល់​នយោបាយ​របស់លោក សម រង្ស៊ី ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្រោម​ស្លាក « ដេក​ផ្ទះ​ឈ្នះ​ឯង » ។​

សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា វា​មិនដែល​ដេក​ផ្ទះ​ហើយ​ឈ្នះ​នោះទេ ព្រោះថា សូម្បីតែ​មនុស្ស​ដេក​រហូត​មិន​ក្រោក​ហូបបាយ​ក៏​មិនអាច​រស់​បានដែរ ។ ដូច្នេះ​គ្មានទេ អ្នក​ដែល ដេក​ផ្ទះ​ហើយ​ឈ្នះ​នោះ ហើយ​ការលើកឡើង​ដូច្នេះ​ពី​ក្រុមបក្សនយោបាយ​ប្រឆាំង​នោះ​វា​គ្រាន់​ជាន​យោ បាយ​បោកប្រាស់​ប៉ុណ្ណោះ ។ សម្តេច​បាន​ផ្តាំ​ទៅវិញ​ថា ដេក​ទៅ​ដេក​ឲ្យ​យូរ​ទៅ​ឆាប់​ស្លាប់ ។​

​ទន្ទឹម​នោះ​សម្តេច​ក៏​អំពាវនាវ​ជាថ្មីទៀត ឲ្យ​កម្មករ​កម្មការិនី​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​សុវត្ថិ ភាព​ការងារ​ផង និង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​បន្តទៀត ។ សម្តេច​ថា វា​ងាយ​នោះទេ គឺ​នាំគ្នា​បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ គឺ​ទទួលបាន​សន្តិភាព​ហើយ ។ សម្តេច​សង្កត់ធ្ងន់ថា សន្តិភាព​ដែល​កំពុង​កើតមាន​សព្វថ្ងៃនេះ គឺ​កើតឡើង​ពី​បាតដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

Related Articles

Back to top button
Close
Close