អ្នកសង្កេតការណ៍ជាង៥ម៉ឺននាក់ត្រូវបានទទួល់ដោយ គ.ជ.ប

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានប្រកាស​នៅ​ថ្ងៃទី​២៧ ខែ មិថុនាម្សិលមិញ​ថា អ្នកសង្កេតការណ៍​ជាតិ និង​អ្នកសង្កេតការណ៍​អន្តរជាតិ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បុរី ​ប្រមាណជាង៥០.០០០ នាក់ ត្រូវបាន​ទទួលស្គាល់ដោយ គ.ជ.ប។

ជាមួយគ្នានោះ គ​.​ជ​.​ប ក៏បាននិង​កំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង ៨០០ នាក់ ថែម ទៀត ដើម្បី​ចូលរួម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​៕

Related Articles

Back to top button
Close
Close