ករណី​បញ្ចូល​មេជី​វិត​ឲ្យ​ពពោះ​ឃាត់ខ្លួន​មនុស្ស​ជាង​៤០​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជា​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អ​និតិ​ជន ក្រសួងមហាផ្ទៃ​ឆ្មក់​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤០​នាក់​ដែល ពាក់ព័ន្ធ​ករណី​(​ប​ញ្ជូ​ល​មេជី​វិត​ឲ្យ​ពពោះ​)​ចាប់បង្ខំ​ស្ត្រី​ឲ្យ​មានកូន​ដោយ​សប្ប​ដិ​ម្មិត្ត ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

សូមបញ្ជាក់​ផងដែរ​ថា ប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង កួច គឹម​ទ្បុ​ង​។ ជា​លទ្ធផល ការបង្ក្រាប​នេះ​សមត្ថកិច្ច​ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ LlU QlANG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ជនជាតិ​ចិន​) និង​ស្ត្រី​ពពោះ​ចំនួន​៣៧​នាក់ មេការ​២​នាក់ និង​ដកហូត​រថយន្ត​២​គ្រឿង រួមមាន រថយន្ត​ឡិច​ស៊ី​ស 470 រថយន្ត​ស៊ាំ​យ៉ុង និង​ម៉ូតូ​១​គ្រឿង​ផងដែរ​។​

​នៅ​ចំពោះមុខ​ជនសង្ស័យ និង​ស្ត្រី​ពពោះ មេកា និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ កាន់​ការិយាល័យ​ជួញដូរ​ផ្លូវភេទ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​មេការ សមត្ថកិច្ច​ជំនាញ​កំពុង​ឃាត់ខ្លួន​នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​ក្រសួងមហាផ្ទៃ​ធ្វើការ​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទោ​តុលាការ​ចត់​ការបន្ត​៕ ដោយ ៖ សារព័ត៌មាន​ Cambodia News/

Related Articles

Back to top button
Close
Close