​ការ​ដើរ​ឲ្យ​បាន​ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ នឹង​អាច​ផ្លាស់​ប្តូរសុខ​ភាព​រាង​កាយ ​​

សារព័ត៌មាន​ Cambodia News/

សុខភាព​ ៖ ការធ្វើលំហាត់ប្រាណ បានក្លាយជាផ្នែកមួយនៃជីវិតយើងដ៏សំខាន់ សម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែមនុស្សមួយចំនួន​ ពុំមានពេលវេលា ឬមិនបានចំណាយពេលវេលាសម្រាប់ការហាត់ប្រាណជាប្រចាំឡើយ ភាពអសកម្មទាំងនេះ នឹងងាយបង្កឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយធ្លាក់ចុះដោយពុំដឹងខ្លួន ពេលយើងអាយុកាន់តែច្រើនទៅ។ 

ការដើរ ជាជម្រើសមួយដ៏ល្អ និងងាយស្រួលណាស់ វាជួយដល់ប្រព័ន្ធដង្ហើម ប្រព័ន្ធសរសៃប្រសាទ បំប៉នកោសិកាប្រសាទ  ឈាមសំបូរដោយសារធាតុចិញ្ចឹម  កាត់បន្ថយជំងឺវង្វេងវង្វាន់  និងការពារពីជំងឺទឹកនោមផ្អែមទៀតផង។

ពេលយើងដើរ វាបានភ្ញោចប្រព័ន្ធសរសៃប្រសាទឲ្យបង្កើនចង្វាក់បេះដូងខ្លាំងជាងមុនដើម្បីនាំយកអុកស៊ីសែន និងប្រភពនៃថាមពលទៅផ្តល់ដល់គ្រប់កោសិកាទាំងអស់នៃរាងកាយរាល់វិនាទី។  ជាពិសេស វាជាកត្តាជំរុញឲ្យសាច់ដុំឆ្នូតរបស់បេះដូងមានភាពរឹងមាំ ធ្វើឲ្យសរសៃឈាមមានភាពស្វិតរីករួមបានល្អ។

ក្រៅពីនេះការដើរជារៀងរាល់ថ្ងៃ ជួយដល់ការកាត់បន្ថយកូលេស្រ្តូរ៉ុលមិនល្អដែលនៅតាមបណ្តោយសរសៃឈាម និងជួយបង្កើនកូលេស្ត្រូរ៉ុលដែលល្អសម្រាប់សុខភាព ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង  និងជំងឺដាច់សរសៃឈមខួរក្បាលជាដើម។ ការដើរមិនត្រឹមតែជួយកាត់សារជាតិខ្លាញ់ និងកូលេស្ត្រូរ៉ុលនោះទេ  វាថែមទាំងជាសកម្មភាពដ៏ងាយស្រួលមួយ ជួយបង្កើនថាមពលសម្រាប់រាងកាយយើងទៀតផង៕ ប្រែសម្រួល​ដោយ​៖ សារព័ត៌មាន​ Cambodia News/

 

Related Articles

Back to top button
Close
Close