​អគ្គ​ស្នងការរង​នគរបាលជាតិ បញ្ជាក់​ ៖ រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីនាំង​​សម្តេច​ក្រុមព្រះ គឺ​ជា​​ករណី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ នៅ​​ក្នុង​​ស​ន្និសិត​សារព័ត៌មាន ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា បណ្តាល​ឲ្យ​សោយ​ទិ​វ​ង្គ​ត់ កាលពីពេល​ថ្មីៗ​នេះ​ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់ថា គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ សូម​បដិសេធ​​ចំពោះ​ព័ត៌មាន​ដែល​លើកឡើង​មិន​ត្រឹមត្រូវ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានលើក​ឡើង​ថា ផ្អែក​តាម​ការស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ឈ្មោះ ម៉ិ​ល សា​រ៉េត អ្នក​បើករថយន្ត​តាក់ស៊ី បាន​បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង ទៅបុក​ព្រះទីនាំង​សម្តេចក្រុមព្រះ​។ អ្នកបើក​បរបាន​សារភាព​ពិតជា​បាន​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ វ៉ា​ជែង ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​សូមបញ្ជាក់ថា ៖ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណ​ប់ ខេត្ដ​ព្រះសីហនុ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។​ ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បាន​សោយ​ទិវង្គត កាលពី​វេលា​ម៉ោងជាង ១២​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ៕

​​

Related Articles

Back to top button
Close
Close