ទិវា​បុណ្យ​ជាតិ​សូម៉ាលី​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​​ម៉ូហ្គាឌីស្យូ​ដែលគ្មាន​​ក្រុម​អាល​ស្សាបាប

អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ប្រជាពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) បានប្រារព្ធទិវាឯករាជ្យជាតិសូម៉ាលី (Somalia) ក្រោមការគំរាម កំហែងនៃភាពចលាចលនិងអំពើហិង្សា។ប៉ុន្តែឆ្នាំនេះមានភាពខុសប្លែកពីមុន។ដោយសារតែការសម្រេចបាននូវសន្តិសុខនិងការវិលត្រឡប់មកវិញ នូវស្ថិរភាព សម្រាប់រដ្ឋធានីសូម៉ាលី នៅទីបំផុត ប្រជាពលរដ្ឋ មានកិច្ចការខ្លះដែលត្រូវប្រារព្ធ។

អស់រយៈពេល២១ឆ្នាំមកហើយ ភាពអាណាធិបតេយ្យនិងគ្រោះមហន្តរាយមនុស្សធម៌បានគ្របដណ្តប់មកលើទិវាឯករាជ្យជាតិសូម៉ាលី។

ថ្ងៃឈប់សម្រាក ១ កក្កដា ប្រារព្ធទិវារដែលប្រទេសសូម៉ាលីបានប្រកាសឯករាជ្យពីអតីតអាណានិគមអ៊ីតាលីកាលពី៥២ឆ្នាំមុន។

នៅឆ្នាំនេះ ពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យា កំពុងតែទទួលបានសេរីភាពនិងសុទិដ្ឋិនិយមដែលពុំធ្លាប់មានពីមុន ក្រោយពីការសម្រេចបាននូវសន្តិសុខ ដោយកង សន្តិសុខសហភាពអាហ្វ្រិក (African Union) និងកងកម្លាំងរដ្ឋាភិបាលសូម៉ាលីប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ស្សាបាប (Shabab)។

លោក អាមេដ អាហ្វី (Ahmed Afi) ធ្វើការនៅឯទីភ្នាក់ងារ ដាយរិកអេដ (Direct Aid) ដែលជាទីភ្នាក់ងារផ្តល់ជំនួយមួយដែលមានមូលដ្ឋានក្នុងប្រទេសកូវ៉ែត (Kuwait)។ លោកមានប្រសាសន៍ថា ទិវាឯករាជ្យនេះ! លោកអាចធ្វើដំណើរទៅកាន់កន្លែងនានាដែលលោកមិនអាចទៅបានកាលពី ឆ្នាំមុនៗ។

«វាមានភាពខុសប្លែកពីការប្រារព្ធពិធីមុនៗខ្លះដែរ ដោយសារឥឡូវនេះយើងកំពុងតែប្រារព្ធទិវារនេះក្រោមបរិយាកាសប្រកបដោយ សន្តិភាពជាងមុន។ យើងអាចចូលទៅកាន់ទីផ្សារ ព្រមទាំងផ្លូវនិងមហាវិថីធំៗ។ យើងអាចធ្វើដំណើរចុះឡើងគ្រប់ពេលដែលយើងចង់។ យើងអាចស្វាគមន៍មិត្តភ័ក្ត្រ ក្រុមគ្រួសារ និងសាច់ញាតិ។»

ពលរដ្ឋម្នាក់ទៀត លោក ហ៊ូស្សេន អូម៉ារ (Hussein Omar) ដែលកំពុងត្រួតពិនិត្យការសាងសង់សណ្ឋាគារថ្មីមួយនៅតាមបណ្តោយឆ្នេរ លីដូ (Lido Beach) នៃរដ្ឋធានីម៉ូហ្គាឌីស្យា និយាយថា ទិវាបុណ្យជាតិឆ្នាំនេះគឺជាការប្រារព្ធទ្វេរដងសម្រាប់រូបលោក។

លោកនិយាយថា «ឥឡូវប្រទេសនេះទទួលបានឯករាជ្យពីក្រុមពីរនេះ ពោលគឺម្ចាស់អាណានិគមនិងក្រុមបះបោរ។យើងមានអារម្មណ៍ថា នេះគឺជាទិវារឯករាជ្យ ជាតិ យ៉ាងពិតប្រាកដរបស់យើងលើកទីមួយ។»

កាលពីឆ្នាំមុន ក្នុងពេលដំណាលគ្នានេះ ក្រុមអាល ស្សាបាប (al-Shabab) នៅតែគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងនិងធ្វើការវាយប្រហារប្រចាំ ថ្ងៃប្រឆាំងនឹងកងទ័ព សហភាព អាហ្វ្រិកនិងកងកម្លាំងរដ្ឋាភិបាលសូម៉ាលី។

ឥឡូវនេះ ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល កៃដា (al-Qaida) មួយនេះ បានធ្វើឱ្យទន់ខ្សោយផ្នែកយោធានិងហិរញ្ញវត្ថុ ហើយកងកម្លាំងសហភាព អាហ្វ្រិក កំពុងតែរៀបចំចាត់វិធានការប្រឆាំងនឹងតំបន់រឹងមាំចុងក្រោយបង្អស់ របស់ក្រុមនេះ គឺទីក្រុងឆ្នេរ គីស្មាយ៉ូ (Kismayo)៕ដោយ ឃួន ធារ៉ា (VOA)

Related Articles

Back to top button
Close
Close