ឆ្លៀតពេលប្រពន្ធមិននៅផ្ទះប្រព្រឹត្តអំពើស្មោគគ្រោគលើកូនខ្លួនឯង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ឪពុកចាប់រំលោភកូនស្រីបង្កើតខ្លួនឯង​ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥រសៀល នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ  ត្រូវបាន​នគរបាលឃាត់ខ្លួន។​

អធិការរង លោកវរសេនីយ៍ទោ ម៉ៅ សឿត នគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស ប ច ធ រ អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំ​ណែក​ជនសង្ស័យត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ មាន​ឈ្មោះ ឃុន សឺង ភេទ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​

ប្រភព​ព័ត៌មាន​បន្ត​ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ កុមារីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយ ម្តាយចេញទៅដកក្រអៅឈូក ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម ចំណុចកើតហេតុ រួចជនសង្ស័យ​បាន​ចាប់រំលោភកុមារីរងគ្រោះ។​

បន្ទាប់មកម្តាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្តាយ។ លុះដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ម្តាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និង​កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

Related Articles

Back to top button
Close
Close