ក្រសួងឲ្យបញ្ឈប់ការនាំចូលចែកចាយ និងប្រើប្រាស់ឱសថបូរាណ Cheng Fui Yen
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល ចែកចាយ តាំងលក់ ប្រើប្រាស់ និងប្រមូលយកមកវិញ នូវប្រភេទឱសថបូរាណមួយមានឈ្មោះថា Ceng Fui Yen Box/ I Bottle/30 Capsules ដែលផលិតដោយគ្រឹះស្ថានផលិត ឱសថឈ្មោះ WELIP (M) SHD BHD. Malaysia ខណដែលក្រសួងចាត់ទុកផលិតផលនេះជាផលិតផលក្លែងក្លាយ និងត្រូវបាននាំចូលមកចែកចាយក្នុងប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់ ៕