សម្តេចតេជោ ហ៊ុន សែន ៖ លោក សម រង្ស៊ី អំពាវនាវមិនឲ្យពលរដ្ឋ ទៅបោះឆ្នោត គឺប្រឆាំង ព្រះមហាក្សត្រ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែមិថុនា​ នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា លោក សម រង្ស៊ីអតីត ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវ មិនឲ្យពលរដ្ឋ ទៅបោះឆ្នោតនោះ គឺប្រឆាំងយ៉ាងធ្ងន់ធ្ងរទៅដល់ព្រះមហាក្សត្រ ព្រោះព្រះអង្គបានចេញព្រះរាជសារ ឲ្យពលរដ្ឋទៅបោះឆ្នោតគ្រប់គ្នា។

សម្តេចបន្តថា ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវតាមព្រះរាជសារ ឲ្យពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា ប៉ុន្តែបែរជាអតីតមេបក្សប្រឆាំង បានអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដូច្នេះការអំពាវនាវនេះ គឺប្រឆាំងស្តេចផែនដីតែម្តង ហើយ អ្នកឯងត្រូវមួយកំផ្លៀងយ៉ាងធ្ងន់ធ្ងរ អ្នកឯងបំពានព្រះមហាក្សត្រ ហើយ ។

សម្តេចថា រឿងអីថាអ្នកឯងមិនហ៊ាន បើពួកគេជោគជ័យ នឹងពួកគេបង្កើនសង្រ្គាមហើយ ។ ពីមុនសង្រ្គាមស្ទើរតែផ្ទុះតែឥឡូវនេះ បានទៅឆ្ងាយ ដូច្នេះពលរដ្ឋអាចវិនិច្ឆ័យលើរឿងនេះបាន៕

Related Articles

Back to top button
Close
Close