សម្ដេច​តេ​ជោ ៖ ​ជា​អំពើ​ឆោតល្ងង់​មួយ ដែល​អ្នកខ្លះ​ថា ខ្ញុំ​ស្រឡាញ់​កម្មករ ជាង​កសិករ

សារព័ត៌មាន​ Cambodia News/

បាត់ដំបង ៖ ​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំងនៅ​តំបន់ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា “​អ្នកខ្លះ​ថា ខ្ញុំ​ស្រឡាញ់​កម្មករ ជាង​កសិករ ដែល​នេះ​ជា​អំពើ​ឆោតល្ងង់​មួយ ដោយ​មិនបាន​មើល​ពី​អតីតកាល​។​​

​សម្តេច​បាន​រំលឹកថា “​កាលពី​អាណត្តិ​មុនៗ ខ្ញុំ​បាន​ចុះទៅ​កាន់​វាលស្រែ​ជាច្រើន ដើម្បី​ជួប​កសិករ និង​ជំរុញ​ការលើកស្ទួយ​វិស័យ​កសិកម្ម ដោយបាន​វិនិយោគ​រាប់លាន​ដុល្លារ ទៅលើ​ការកសាង​ប្រព័ន្ធ​ស្រោចស្រព​។ ពេលនោះ​គេ​ថា យើង​ស្រឡាញ់​តែ​កសិករ ដល់​ឥឡូវ​គេ​ចោទ​យើង​ថា ស​ឡាញ់​តែ​កសិករ​”​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា “​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​អាណត្តិ​ទី​៥ រៀបនឹង​បញ្ចប់ តែ​យើង​ទទួលបាន​សមិទ្ធផល​យ៉ាងច្រើន មាន​រោងចក្រ មាន​ផ្លូវថ្នល់ មាន​ប្រឡាយទឹក មាន​សាលា រៀន ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​បរទេស និង​រាជរដ្ឋាភិបាល​កម្ពុជា ៕

Related Articles

Back to top button
Close
Close