មនុស្ស​ជាង​១០០​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នៅ​បង់​ក្លា​ដេ​ស

សារព័ត៌មាន​ Cambodia News/

បង់​ក្លា​ដេ​ស ៖ ចាប់​ដើមពី​ខែឧសភា រហូតមកដល់​ពេលនេះ​មនុស្ស​១០២​នាក់​ហើយ​ត្រូវបាន​សម្លាប់ ខណៈ​ជនសង្ស័យ​ចំនួន​ប្រមាណ​១២០០​នាក់​ទៀត​ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្តៅ​គ​កុក​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​។

​ប៉ូលិស​បង់​ក្លា​ដេ​សបាន​បញ្ជាក់ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជាង​១០​នាក់​ទៀត ត្រូវបាន​បាញ់សម្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែឧសភា ២០១៨​ម្សិលមិញ​នេះ​។​
​រដ្ឋមន្ត្រី​មហាផ្ទៃ​បង់​ក្លា​ដេ​ស លោក Asaduzzaman Khan បាន​ប្រាប់​សារព័ត៌មាន AFP ថា សង្គ្រាម​នេះ នឹង​បន្ដ​រហូតដល់​វា​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​។

លោក​ថា ភាគច្រើន​អ្នក​ដែល​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ គឺ​ពួកគេ​មាន​កាំភ្លើង ហើយ​ពួកគេ​បាន​បាញ់កាំភ្លើង នៅពេល​ពួកគេ​ជួប​ប៉ូលិស​៕ (ប្រភពសារព័ត៌មាន CHANNELNEWSASIA)

 

Related Articles

Back to top button
Close
Close