បញ្ចប់​មុខតំណែង ឧកញ៉ា ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់មុខ​តំណែង ឧកញ៉ា ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌនៃ​កងយោធពល​ខេ​រម​ភូមិន្ទ។​

​សូមរម្លឹកថា លោក​ឧកញ៉ា ហូ ចំរើន ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ពាក់ព័ន្ធ​ករណី​បាញ់​គំរាម​ប្រពន្ធ និង​ម្តាយក្មេក នៅក្នុង​ភូមិគ្រឹះ​របស់លោក​ផ្ទាល់​តែម្ដង ស្ថិតក្នុង​ភូមិ​រកា ផ្លូវ​ព្រៃ​សរ សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕

Related Articles

Back to top button
Close
Close