មន្រ្តី​ប៉ូលិស​​ប៉ុស្តិ៍​​​ដែល​​ទះ​កំផ្លៀង​​ស្ត្រី​​ជិះ​​ម៉ូតូ​​បញ្ច្រាស់​ទិស​ ​ត្រូវ​បាន​​ផ្អាក​​ការ​ងារ​​បណ្តោះ​អាសន្ន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ លោក​អនុសេនីយ៍ទោ កៅ សំអុល មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ត្រូវបាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ។ មូលហេតុ​នៃ​ការសម្រេច​ផ្អាក​ការងារ​មន្ត្រីនគរបាល ឋា​ន្ត​រ​ស័ក្តិ​អនុសេនីយ៍ទោ​នេះ ដោយសារ​នគរបាល​រូ​ន​នេះ បញ្ចេញ​អាកប្បកិរិយា ឬ​ពាក្យសម្តី​គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ន​គ​របាល​ជាតិ​។​

​ក្នុង​លិខិត​បង្គាប់ការ ស្តីពី ការផ្អាក​ការងារ​បណ្តោះអាសន្ន មន្ត្រី​នគរបាលជាតិ ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ សម្រេច​ថា សា​ម៉ី​ខ្លួន ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស​ឆ្លង និង​រង់ចាំ​ការសម្រេច​ជាថ្មី​។ រីឯ​ប្រាក់ខែ​របស់​ប៉ូលិស​នេះ ត្រូវ​បង្វែ មក​បើក​ជា​សាច់ប្រាក់​ឲ្យ​សា​ម៉ី​ខ្លួន​រៀងរាល់ខែ​។​

​យោងតាម​ការ​សង្ខេប​សាច់រឿង​ដោយ​គេហទំព័រ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ក្រុមនគរបាល ឈរជើង​នៅ​កែង​ផ្សារ​អូឡាំពិក ដែល​ប្រើប្រាស់​ហិង្សា ដោយ​ទះកំផ្លៀង លើ​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​បញ្ច្រាសទិស និង​មិន​ពាក់​មួក​សុវត្ថិភាព​។ សកម្មភាព​នេះ ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ។​

​ប្រភព​ដដែល​បន្តថា​នៅ​ល្ងាច​ថ្ងៃទី​២១ ខែឧសភា មន្ត្រីនគរបាល​ប៉ុស្តិ៍ ដែល​ទះកំផ្លៀង​ស្ត្រី​អ្នកជិះ​ម៉ូតូ​នោះ ត្រូវ​បាន​ហៅ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ មន្ត្រីនគរបាល​នោះ បាន​សុខចិត្ត​ធ្វើលិខិត​សុំទោស​លើ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ខុសច្បាប់​នោះ​៕

 

Related Articles

Back to top button
Close
Close