នាយក​រដ្ឋមន្ត្រី​ថា អ្នក​ជេរ​សម្តេច​រាសី​មិន​ដល់ ប្រយ័ត្ន​រន្ទះបាញ់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​សរុប​ចំនួន​ជាង​២៨,៥៨៤​នាក់​មក​ពី​រោងចក្រ សហគ្រាស​ចំនួន​២៦​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភានេះ  ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បានមាន ប្រសាសន៍ថា អ្នក​ដែល​ជេរ​សម្តេច​ខ្លាំង​បំផុត គឺ​ប៉ុ​ល ពត អតីត​មេដឹកនាំ​របប​ប្រល័យពូជសាសន៍ ហើយ​ដែល​បន្ត​ជេរ​សម្តេច​រាល់ថ្ងៃ​ប្រយ័ត្ន​ត្រូវ​រន្ទះបាញ់ ដោយសារ​តែ​រាសី​ចាញ់​សម្តេច ។

សម្តេច​តេ​ក៏បាន​បញ្ជាក់​ថា ​ការ​រិះគន់ ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​របស់​បក្ស​ប្រឆាំង​កាន់តែ​ខ្លាំង គឺ​សម្តេច​យល់​ថា សម្តេច​កំពុង​ដឹកនាំ​ប្រទេស​ក្នុង​ផ្លូវ​ដែល​ត្រឹមត្រូវ ។ សម្តេច​តេ​ជោ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​អ​ញ្ចឹ​ង​ទេ អ្នកឯង​ជេរ​កាន់តែ​ខ្លាំង ខ្ញុំ​យល់​ថា ខ្ញុំ​ធ្វើ​កាន់តែ​ត្រូវ​» ។

ប៉ុន្តែ​ជេរ​មិន​ស្រួល រាសី​មិន​ដល់​រន្ទះបាញ់​ងាប់ អា​នឹង​និយាយ​ពិត ។ ព្រោះ​រាសី​អ្នកឯង​មិន​ដល់​ខ្ញុំ អ​ញ្ចឹ​ង​ជួនកាល​វា​អាច​ផ្លូវ​ង​ងឹ​ង វា​អាច​គ្រោះថ្នាក់​ខ្លួនឯង​វិញ​ទេ ។ ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​ជេរ​ខ្ញុំ​ទាំង​ប៉ុន្មាន​មួយ​ចំនួន​វា​ងាប់​បាត់​ទៅ​ហើយ ។ វា​ងាប់​ខាន​ជេរ អាហ្នឹង​មក​ពី​រាសី​វា​មិន​ដល់​» ៕

 

 

Related Articles

Back to top button
Close
Close