ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃសាធារណៈ (Public Wifi) បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងែទី០៨ ខែឧសភានេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ក្រោមអធិបតីភាព លោក ត្រាំ អីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍កម្ពុជា។

ពីពេលនេះទៅបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ សេវាអ៊ីនធើណិត Public Wi-Fi ដោយមិនគិតថ្លៃ ដោយគ្រាន់តែជ្រើសរើសយក TC Free Wi-Fi នៅតាមបណ្តោយសួនច្បារវិមានឯករាជ្យ ដល់ស្ពានឆ្លងទៅកោះពេជ្រ និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។

ប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ជាប្រព័ន្ធអ៊ីនធើណិតល្បឿនលឿន និងជាបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្ម ទូរគមនាគមន៍កូរ៉េ (Korea Telecom) នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៃកម្ពុជា។

សម្រាប់គម្រោងអ៊ីនធើណិតសាធារណៈ (Public Wifi) និង Digital Conectivity for School ត្រូវដំឡើងនៅទីតាំងចំនួន៥ ទី១នៅសួនច្បារសម្ដេច ហ៊ុន សែន, ទី២នៅសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ទី៣ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទី៤ នៅវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៥ នៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

Related Articles

Back to top button
Close
Close