សម្តេច​តេ​ជោ ​ស្វាគមន៍​ចំពោះ​គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ២០១៨​នេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ​០២ ខែឧសភា​នេះ ​ស្វាគមន៍​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ​៦​ខាងមុខ​។

សម្តេច​តេ​ជោ ​មានប្រសាសន៍​ថា​ កម្ពុជា​កំពុង​គោរព​ និង​អនុវត្តន៍​នូវ​លទ្ធិប្រជាធិបតេយ្យ ​ដែល​គណបក្ស​នយោបាយ​តូចធំ​ទាំងអស់​ក្នុង​ប្រទេស​មាន​សិទ្ធិ​ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ដោយ​សេរី​។​សម្តេច​ បញ្ជាក់ថា ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ក៏​ជិត​មកដល់​។

សម្តេច​ ក៏​សូម​ស្វាគមន៍​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​គណបក្ស​ខ្លួន​ ព្រមទាំង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ​២៩ ខែ កក្កដា ឆ្នាំ​ ២០១៨ ខាងមុខនេះ ដែល​នេះ​គឺ​បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា កម្ពុជា​កំពុង​គោរព​និង​អនុវត្តន៍​នូ​វលទ្ធិប្រជាធិបតេយ្យ ដែល​គណបក្ស​នយោបាយ​តូចធំ​ទាំងអស់​ក្នុង​ប្រទេស​មាន​សិទ្ធិ​ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ដោយ​សេរី​។

សម្តេច​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ សមាជិក ​សមាជិការ​គណបក្ស​ប្រជាជន ​និង​យុវជន​ទូទាំង​ប្រទេស​ដែលមាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​ហើយ​បន្ត​បោះឆ្នោត​ជូន ​គណបក្ស​ប្រជាជន ​ដើម្បី​សម្តេច​មានឱកាស​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រុងរឿង​រីកចម្រើន​សំបូរ​សប្បាយ​។

ការប្រកាស​ស្វាគមន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ​ធ្វើឡើង ខណៈដែល ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់ គ ជ ប បាន​ប្រកាស​ទទួល​ពាក្យ​ពី​គណបក្សនយោបាយ​ដើម្បី​ឈ​ឈ្មោះ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ កាលពី​ថ្ងៃទី​៣០​ ខែ មេសា​ ។​រយៈពេល​ពីរថ្ងៃ​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈ​ឈ្មោះ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺ​មាន​គណបក្ស​ចំនួន​៣ បាន​ចុះឈ្មោះ ​មាន​គណបក្ស យុវជន​កម្ពុជា ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​៕

Related Articles

Back to top button
Close
Close