ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នអញ្ជើញប្រគល់ «វិញ្ញាបនបត្រ និង សញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់ ខណៈដែលពិធីប្រគល់នេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕