សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​សម្ពោធ​ «សាកល​វិទ្យាល័យ​ក្រចេះ

សារព័ត៌មាន​​ Cambodia News/

ក្រចេះ ៖ នៅព្រឹក​ថ្ងៃ​ពុធ ​១១​កើត​ ខែ​ពិសាខ ​ឆ្នាំច ​សំរឹទ្ធ​ស័ក ​ព.ស ​២៥៦១ ​ត្រូវនឹងថ្ងៃទី២៥ ​ខែ​មេសា ​ឆ្នាំ​២០១៨​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជាអធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ​«សាកល​វិទ្យា​ល័យ​ក្រចេះ»​ នៅ​ខេត្ត​ក្រចេះ​។

សាក​លវិទ្យាល័យ​ក្រចេះ​ ត្រូវ​បាន​កសាងឡើង​ក្រោម​ការប​រិច្ចាគ​វិភាគ​ទាន​ដ៏ថ្លៃថ្លា​ពី​ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី ​ទៅ​ក្នុង​អង្គការ​មូល​និធិឧ​ត្តមសិក្សា​ក្រចេះ​ បូក​ជា​មួយ​ការ​ឧបត្ថម្ភជា​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សាធារណរដ្ឋ​ប្រជាមានិ​តចិន​ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​រវាង​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី ​និង​លោក​ ស៊ី ​ជិន​ពីង​ ប្រធា​នា​ធិបតី​ចិន​។

ជា​ជំហាន​ដំបូង​ សាកល​វិទ្យា​ល័យនឹ​ងផ្តោត​សំខាន់​ទៅលើ​ការបណ្តុះ​បណ្តាល​ផ្នែក​កសិកម្ម​ (ក្សេត្រ​វិទ្យា​ វិទ្យាសា​ស្រ្តសត្វ​ បសុពេទ្យ ​និង​មច្ឆវិទ្យា​) កសិ-​ឧស្សាហកម្ម​ ទេពកោសល្យ​ជន​បទ​ ភាសា​បរទេស​ និង​ព័ត៌​មានវិទ្យា​ ដែល​អាច​និយាយ​បានថា ជា​ផ្នែក​មួយ​លើក​កម្ពស់​នៃកា​រអប់រំវិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា​ វិស្វ​កម្ម ​និង​គណិ​តវិទ្យា​។

ការ​បណ្តុះបណ្តាល​នៅក្នុ​ង ​សាកលវិទ្យាល័យ​នេះ​គឺមាន​គ្រប់ថ្នាក់​ និង​កម្រិត​ចាប់​ពី​បរិញ្ញា​បត្រ​រង​ បច្ចេក​ទេស​ជាន់​ខ្ពស់​ បរិញ្ញា​បត្រ​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ និង​បណ្ឌិត​ផង​ដែរ​ពេល​អនាគត​៕

Related Articles

Back to top button
Close
Close