ឥណ្ឌា​សម្រេច​បង្កើត​ច្បាប់កាត់​ទោស​ប្រហារជីវិត​ជនល្មើស​រំលោភ​កុមារ​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា ៖ រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​យល់ព្រម​អនុម័ត​ច្បាប់​ថ្មី​មួយ​គឺ ការកាត់ទោស​ប្រហារជីវិត​ចំពោះ​ជនល្មើស​ដែល​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ​១២​ឆ្នាំ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បានប្រកាស​ហៅ​គណៈរដ្ឋមន្ត្រី​ប្រជុំ​សម្រេចការ​អនុម័ត​ច្បាប់​នេះ​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​ផ្ទុះ​កំហឹង​ពេញ​ប្រទេស​អំពី​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ជា​ជនជាតិ​អ៊ីស្លាម​ម្នាក់ ដោយ​បុរស​មួយក្រុម​កាន់សាសនា​ហិណ្ឌូ នៅក្នុង​រដ្ឋ Jammu & Kashmir កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៦ នៅ​ប្រទេស​ឥណ្ឌា​កើតមាន​ករណី​ចាប់រំលោភ​ចំនួន​ជិត ១៩០០០​ករណី (​ឬ​ជាង ៥០​ករណី​ក្នុង​១​ថ្ងៃ​) កើនឡើង​ជិត ៨០០០​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

Related Articles

Back to top button
Close
Close