ដោយសារតែ​លុយ​៣០០០​រៀល​ កូនស្រី​​កាប់សម្លាប់​ឪពុក​បង្កើត​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ ៖​ កូនស្រី​បង្កើតបាន​យក​កាំបិត​កាប់​ទៅលើ​ឪពុក​​របស់ខ្លួន​បណ្តាលអោយ​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អធម ​​​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល ដោយសារតែ​លុយ ៣០០០​រៀល​។​

ជនរងគ្រោះ​ឈ្មោះ ឯម រឿន ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ​។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ ឃុ​ត ចាន់នី អាយុ​៣១​ឆ្នាំ​ភេទ​ស្រី​ ​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​។​

​ដើមហេតុ​នៃ​ការសម្រេចចិត្ត ទាញ​កាំបិត​មក​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ​ក៏ដោយ​សារ​ក្រោយពី​នាង​មកពី​លក់​ឆៃថាវ​វិញ​ពេល​ដល់ផ្ទះ​ក៏​រាប់​លុយ​ហើយក៏ រាប់​ទៅ​បាត់ ៣.០០០​រៀល គិតថា​មានតែ​ឪពុក​ទេ​អ្នកយក​។ ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ​នាង​ចាន់នី ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅក្រោម​ផ្ទះ​តែម្តង​។

​ក្រោយពេល​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ល្វា​ស​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង កម្លាំង​ក៏​ចុះ​ដល់​កន្លែង​កើយ​ហេតុ និង​ស្វែងរក​ចាប់បាន​ជន​ស​ង្ស​យ័​រួច​បញ្ជូនមក​ប៉ុស្តិ៍ ដើម្បី​ក​សា​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

 

Related Articles

Back to top button
Close
Close