សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ នឹង​ចូល​មកដល់​នៅ​ម៉ោង​៩ និង​១២​នាទី​ថ្ងៃទី​១៤ ខែមេសា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ មហាសករាជ ១៩៤០ ច​ល​សករាជ ១៣៨០ ស​ង្ក្រា​ន​ឆ្នាំនេះ នឹង​ចូលមក​នៅ​ថ្ងៃ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ទី​១៤ ខែមេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​៩ និង​១២​នាទី ព្រឹក​។

ទេពធីតា ដែល​នឹង​យាង​ចុះមក​បន្តវេន​រក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី​៧ នៃ​កបិល​មហាព្រហ្ម តំណាង​ឲ្យ​ថ្ងៃ​សៅរ៍ មាន​ផ្កាត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ភក្សាហារ សត្វ​ទ្រាយ ព្រះ​ហ​ស្ថ​ស្តាំ ទ្រង់​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង ទ្រង់​ត្រីសូល៍ គង់​លើ​មយូ​រ៉ា ឬ​សត្វ​ក្ងោក ទ្រង់មាន​ព្រះ​អម្ពរ​ពណ៌​ត្រាប (​ពណ៌​ខៀវ​) ។​

​ថ្ងៃទី​១ គឺ​ថ្ងៃ​វារៈ​មហាសង្ក្រាន្ត ថ្ងៃ​សៅរ៍ ១៤ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំចរ សំរឹទ្ធ​ស័ក​។​

​ថ្ងៃទី ២ វារៈ​វ័ន​បត ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៨ ។​

​ថ្ងៃទី វារៈ​ឡើងស័ក ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជាស​ង្ក្រា​ន ៣ ថ្ងៃ​។​
​ចំពោះ​រណ្តាប់​ទទួល​ទេវតា ៖ តាម​ទំនៀម​ពី​បុរាណ​រៀងមក​ត្រូវ​រៀប​រាន​ទេវតា​នៅខាងមុខ​ផ្ទះមួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។​

-​ក្រាល​សំពត់​ពណ៌​ស​
-​បាយសី ៩ ថ្នាក់ មួយគូ​
-​បាយសី ៧ ថ្នាក់ មួយគូ​
-​បាយសី ៥ ថ្នាក់ មួយគូ​
-​បាយសី ៣ ថ្នាក់ មួយគូ​
-​បាយសី ប៉ាឆា​ម មួយគូ​
-​ស្លាធម៌ មួយគូ​
-​ទឹកអប់ មួយគូ​
-​ទៀន ៥ ធូប ៥ លាច ៥ ផ្កា​៥
-​ដាក់​លើ​ជើងពាន​
-​ចេកនួន ចេកណាំវ៉ា មួយគូ​
-​ផ្លែឈើ ១១ មុខ​
-​ដូង​ឡៅ មួយគូ​
-​ទឹកស្អាត ពីរ​កែវ​

​វិធី​ទទួល​ទេវតា ៖

នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទ​ស្សមាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង​។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះមក ឬ​រៀបចំ​ត្រឹម​គ្រឿង​សក្ការៈបូជា មាន​ទៀន ៥ ធូប​៥ ស្លាធម៌ កូន​ចេក ក៏​ល្មម​សមគួរ​ដែរ​។ ចំពោះ​ផ្លែឈើ គួរ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅលើ​ជើងពាន នៅលើ​បាយសី​ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ​៕

Related Articles

Back to top button
Close
Close