​ក្រុម​​ចម្រុះ​​អា​រ៉ា​ប៊ី​​សា​អូ​ឌីត​​វាយ​ប្រហារ​​លើ​​ប្រទេស​​យេ​​ម៉ែន​​សម្លាប់​​ជន​​ស៊ីវិល​​១២​នាក់

សារព័ត៌មាន​ Cambodia News/

យេ​ម៉ែន (០៣ មេសា ២០១៨) ៖ ក្រុមគ្រូពេទ្យ​និង​សាក្សី​បាន​និយាយថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក​ង​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​កំពុង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​យេ​ម៉ែន​បានសម្លាប់​ជន​ស៊ីវិល​ចំនួន​១២​នាក់​នៅក្នុង​ទីក្រុង​ហូ​ដេ​ដា (Hodeidah) កាលពី​ថ្ងៃ​ច័ន្ទ​។ ហើយ​ក្រោយមក​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បាន​បាញ់​មី​ស៊ី​ល​មួយ​ដើម​ដោយ​ដាក់​គោលដៅ​ទៅលើ​តំបន់​ព្រំដែន​ភាគខាងត្បូង​រប​ស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​។​

​ក្រុមគ្រូពេទ្យ និង​ជន​ស៊ីវិល​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយថា ការវាយប្រហារ​តាមផ្លូវ​អាកាស​នោះបាន​បំផ្លាញ​ផ្ទះមួយ​នៅក្នុង​ស្រុក​អាល់ ហា​លី (al-Hali) ជា​កន្លែង​ដែល​ជន​ស៊ីវិល​ភៀសខ្លួន​មកពី​ខេត្ត​ផ្សេងទៀត​បាន​តាំងទី​លំនៅ​។ ពួកគេ​បាន​បន្តថា ជនរងគ្រោះ​ទាំង​១២​នាក់​នោះ​គឺជា​សមាជិកគ្រួសារ​មួយ ដែល​រួមមាន​កូនក្មេង​ចំនួន​៧​នាក់​។​

​គួរ​បញ្ជាក់ថា ទីក្រុង​ហូ​ដេ​ដា (Hodeidah) គឺជា​ទីតាំង​កំពង់ផែ​ដ៏​ធំ​បំផុត​របស់​ប្រទេស​យេ​ម៉ែន ខណៈដែល​ជំនួយ​មនុស្សធម៌​ជាច្រើន​សម្រាប់​ជន​ស៊ីវិល​រាប់លាន​នាក់​ដែល​ស្ទើរតែ​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរ្ភិក្ស​នោះបាន​ចូលមក​តាមរយៈ​កំពង់ផែ​មួយ​នេះ​។ ប៉ុន្តែ​វា​មិនត្រូវ​បាន​រង​ផលប៉ះពាល់​ដោយសារ​ការវាយប្រហារ​តាមផ្លូវ​អាកាស​នោះទេ​៕

Related Articles

Back to top button
Close
Close