ការស្នេហាជាតិនិងទឹកដីមិនមែនជាសិទ្ធិរបស់គណបក្សនយោបាយឬបុគ្គលណាមួយនោះទេ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ សីហា ២០១២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា «កិច្ចការការពារអធិបតេយ្យ និង បូរណភាពគឺជាភារកិច្ចសំខាន់ជាងគេសម្រាប់រាជរដ្ឋាភិបាល ហើយក៏ជាសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ផងដែរ។ ដូច្នេះការស្នេហាជាតិ និងទឹកដីមិនមែនជាសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ ឬបុគ្គលណាម្នាក់នោះទេ»។
ចាប់តាំងពីម៉ោង ៨ ព្រឹកថ្ងៃទី៩ សីហា នៅរដ្ឋសភា លោក ហ៊ុន សែន បានដឹកនាំឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋលេខាធិ ការសរុបប្រមាណ ១០ រូប ចូលឆ្លើយបំភ្លឺរដ្ឋសភា តាមសំណួររបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុនឆ័យ អំពី ដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ក្នុងពេលផ្តើមកិច្ចប្រជុំនាព្រឹកនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសទុកជាមុនថា មិនឲ្យមានការសួរដេញដោល លោកហ៊ុន សែនទេ លើការពាក់ព័ន្ធនឹងបទអន្តរាគមន៍របស់លោក ហ៊ុន សែន លើដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀត ណាម៕