អ្នកទិញអីវ៉ាន់ចង់ប្រើថង់ប្លាស្ទិកត្រូវបង់ប្រាក់បន្ថែម៤០០រៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិនា ២០១៨) ៖ ក្នុង១ថ្ងៃៗ ថង់ប្លាស្ទិក ប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សោភ័ណភាពទីក្រុង និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ។
ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិក រាជរដ្ឋាភិបាលបានសម្រេចថា ៖« ប្រជាពលរដ្ឋដែលទិញទំនិញនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជា ហើយវេចខ្ចប់ដោយថង់ប្លាស្ទិកមានដៃយួរ នឹងត្រូវបង់កម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ » ។
សេចក្តីសម្រេចនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងប្លាស្ទិក និងប្រកាសអន្តរក្រសួងលើការកំណត់កម្រៃបន្ថែម
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ អនុក្រឹត្យនេះមានគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាសំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន ៕