​សេដ្ឋីគ្រឿង​ថៃ ផ្តើមគណបក្សនយោបាយថ្មីមួយ

​សារព័ត៌មាន​ Cambodia News/

ថៃ (១៦ មិនា ២០១៨) ៖ យោងតាមការចេញផ្សាយ របស់កាសែតរ៉យទ័រ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោក ថាណាថន ចាហ្គ្រូងរ៉ាងគីត វ័យ៣៩ឆ្នាំ ដែលកំពុងបម្រើការជាអនុប្រធានប្រតិបត្តិ និងជានាយកក្រុមហ៊ុន ផលិតគ្រឿងបន្លាស់រថយន្ត Thai Summit Group បានប្រារព្ធបើកគណបក្ស នយោបាយថ្មីមួយ ក្នុងសង្កាត់ Chinatown ទីក្រុងបាងកក ។ 

លោក ថាណាថន បាននិយាយថា លោកសង្ឃឹមធ្វើការអំពាវនាវ ដល់អ្នកបោះឆ្នោតវ័យក្មេងៗ និងពលរដ្ឋដែលត្រូវគេដកសិទ្ធិបញ្ចេញមតិ ហើយដោយសំដៅ ដល់រដ្ឋាភិបាលយោធាបច្ចុប្បន្ន លោកបានថ្លែងថា “ចូលផ្តល់ឱកាសដល់ លទ្ធិប្រជាធិបតេយ្យ។ យើងមិនត្រូវការការគ្រប់គ្រង តាមរយៈកំាភ្លើងនោះទេ”។

គួរបញ្ជាក់ថា ការបើកគណបក្សថ្មីនេះ គឺធ្វើឡើងក្នុងរយៈពេលពីរសប្ដាហ៍ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិថៃ បានបើកចុះឈ្មោះគណបក្សនយោបាយថ្មី ដែលជាសញ្ញាមួយ នៃការវិលត្រឡប់ទៅរក លទ្ធិប្រជាធិបតេយ្យវិញ ៕

Related Articles

Back to top button
Close
Close