មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតផ្សារច្បារអំពៅនៅមិនទាន់ដឹងច្បាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មិនា ២០១៨) ៖ បើតាមសេចក្តីរាយការណ៍ ដើម្បីទប់សភាពការណ៍ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាវទ័រ កាយខណ្ឌផ្តាច់រវាងតូបដែលឆេះ និងតូបមិនទាន់ឆេះ។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆេះបំផ្លាញផ្សារច្បារអំពៅ ប៉ុន្តែអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យ អាចគ្រប់គ្រងបាន ដោយមិនអនុញ្ញាតឲ្យរីករាលដាលបន្តទៀតឡើយ។
ផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីកណ្តាលរាត្រីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ហេតុការណ៍នោះ មានឮសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្គ្រោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ៕