ធនាគារជាតិគ្រោងរៀបចំទិវាប្រាក់រៀលនៅថ្ងៃទី ២០ ខែ មីនា ខាងមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ (១៥ មិនា ២០១៨) ៖ តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា គ្រោងនឹងរៀបចំទិវាប្រាក់រៀលនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខ នេះបើមួយ ដែលរស្មីកម្ពុជាទើប តែទទួល បាន នៅព្រឹកថ្ងៃទី ១៥ ខែមីនា ។
ប្រភពដដែលបានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បី អបអរសារទរ ការដាក់ ឲ្យចរាចរណ៍ ប្រាក់រៀលឡើងវិញ លើកទី ៣៨ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៨។
តាមការគ្រោងទុក តំណាងមកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានធនាគារនិងហិរញ្ ញវត្ថុ ក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នឹងបង្ហាញពីវឌ្ឈន៍ ភាពនៃការប្រើប្រាស់ប្រាក់រៀល បញ្ហាប្រឈម និងទស្សនៈវិស័យនា ពេលអនាគត ផងដែរ ៕