លោក ជួន សុវណ្ណ បញ្ជា​​ឲ្យ​​តាម​រក​​អ្នក​ពាក់​ព័ន្ធ​​វាយ​​​អ្នក​បើករ​ថ​យន្ត​​បង្ក​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១២ មីនា ២០១៨) ៖ អគ្គ​ស្នងការរង​នគរបាលជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​ជនរងគ្រោះ មក​ដាក់ទោស​តាមច្បាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ដែល​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ប្រព័ន្ធ Facebook កាលពី​រសៀល​ម្សិលមិញ ។​

​តាម​លោក ជួន សុវណ្ណ បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិនគួរ​ឲ្យ​មាន​កើតឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត ។​

សូមជម្រាបថា កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​អ្នកបើកបរ និង​វាយកម្ទេច​រថយន្ត​ទំនើប​មួយគ្រឿង ក្រោយ​បើក​បុក​រះ​តាមផ្លូវ​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឬ​ស្ស​កែវ ហើយ​បើក​រត់គេច​រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ខណ្ឌទួលគោក ។

សូមជម្រាបថា បុរស​ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​ជា​បន្តបន្ទាប់​តាម​ដងផ្លូវ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ តាម​វាយ​ប៉ង​សម្លាប់ និង​បំផ្លាញ​រថយន្ត​នា​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​នោះ មានឈ្មោះ បណ្ឌិត ស៊ុយ សារ៉េត គឺជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។​

​សមត្ថកិច្ច​បញ្ជាក់ថា លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម តាំងតែ​ពី​យប់មិញ មិនទាន់មាន​បញ្ហា​ដល់​អាយុជីវិត​ទេ ៕

Related Articles

Back to top button
Close
Close