លោក ត្រាំ ព្រមទទួលជួបជាមួយលោក គឹម ជុនអ៊ុន នៅអំឡុងខែឧសភា
សារព័ត៌មាន Cambodia News/
អាមេរិក (០៩ មីនា ២០១៨) ៖ មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Chung Eui-yong ថ្លែងនៅឯសេតវិមានថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលជួបជាមួយមេដឹកកំពូលរបស់កូរ៉េខាងជើងលោក គឹម ជុនអ៊ុន នៅខែឧសភាខាងមុខ។ ប៉ុន្តែចំពោះទីកន្លែង និងពេលវេលាមិនទាន់បានបង្ហាញនៅឡើយនោះទេ។ នេះបើតាមយោងសារព័ត៌មានធំៗរបស់បរទេសចេញផ្សាយមុននេះបន្តិច៕