តុលាការ​កំពូល បើក​សវនាការ​បណ្តឹង​ សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ​របស់​លោក ​កឹម​ សុខា ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៩ មីនា ២០១៨) ៖​  តុលាការ​កំពូល​ នឹង​បើក​សវនាការ​បណ្តឹង​ សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ​របស់​លោក ​កឹម​ សុខា​ អតីត​ប្រធាន​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា​​នេះ​ មន្ត្រី​ជាន់​ខ្ពស់​តុលាការ​កំពូល​ ថ្លែង​ឱ្យ​ដឹង​ ​ថា​ សវនាការ​នេះ​ពុំ​ចាំបាច់​ មាន​វត្តមាន​ជនត្រូវចោទ​ កឹម​ សុខា​ ទេ​ ព្រោះ​ជា​សវនាការ មុនអង្គសេចក្តី តុលាការកំពូល សម្រេច​តែលើអង្គច្បាប់។

លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​ អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន ​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​៕

 

 

Related Articles

Back to top button
Close
Close