សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានអ្នកសុំឲ្យមានការលើកលែងទោស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មីនា ២០១៨) ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ បានបង្ហើបឲ្យដឹងថា សម្តេចទទួលបានលិខិតមួយច្បាប់ ដើម្បីសុំឲ្យមានការលើក លែងទោស ដល់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ដែលច្បាប់ហាមមិនឲ្យចូល រួមក្នុងនយោបាយរយះពេល៥ឆ្នាំ ពាក់ព័ន្ធទោសក្បត់ជាតិ។
តាមការទម្លាយឲ្យដឹងពីសម្តេច ហ៊ុន សែន លិខិតខាងលើនេះ អាចជារបស់នាង កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អតីតមេបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ពាក់ព័ន្ធទោសក្បត់ជាតិ ។
ប៉ុន្តែសម្តេចបានថ្លែងថា មិនទាន់មានច្បាប់លើកលែងទោស ចំពោះ អ្នកដែលកាត់សិទ្ធិនយោបាយនោះទេ មានតែច្បាប់ស្នើសុំលើកលែងទោស ចំពោះអ្នកដែលត្រូវ តុលាការកាត់ឲ្យជាប់គុគប៉ុណ្ណោះ ។ ដូច្នេះសម្តេចមិនដឹងយកច្បាប់ណាមួយ ដើម្បីស្នើសុំឲ្យ មានការលើកលែងទោសនោះទេ ។
សម្តេចថ្លែងបញ្ជាក់ថា អ្នកដែលកាត់សិទ្ធិនយោបាយមិនទាន់មានច្បាប់ណាមួយចែងឲ្យ មានការស្នើសុំលើកលែងទោសនយោបាយនោះទេ ។ សម្តេចថា នាយករដ្ឋមន្ត្រីស្នើសុំព្រះមហា ក្សត្រលើកលែងទោសពេលណាក៏បានដែរ ប៉ុន្តែត្រូវឲ្យតុលាការកាត់ទោសជាមុនសិន បន្ថែមលើ ការកាត់សិទ្ធិនយោបាយ ។
សម្តេចបានបន្ថែមថា ចូរអ្នកពិនិត្យមើលខ្លួនឯងទៅតើអ្នកឯងបានធ្វើ អ្វីខ្លះ ហើយទោសអ្នកឯងជាទោសអ្វី គឺជាទោសក្បត់ជាតិ ព្រោះក្រុមអ្នកឯងមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាល៕