សម្តេច​​តេ​ជោ ​ហ៊ុន ​សែន​​ ផ្ដាំ​ផ្ញើ​​ឱ្យ​​ក្រុម​​គ្រូពេទ្យ​​​ទាំង​អស់ បង្កើន​​ក្រមសីលធម៌​ ​វិជ្ជាជីវៈ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០២ មីនា ២០១៨) ៖ ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​ក្រុមគ្រូពេទ្យ ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​ហៅ​កាត់​ថា​ (​ស​.​គ​.​យ​.​ត​) ឬ TYDA នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២ ខែមីនា ​​នេះ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នៅតែ​ក្រើន​រម្លឹក​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ក្រមសីលធម៌ ​វិជ្ជាជីវៈ​ឱ្យ​បាន​ល្អ ​ដើម្បី​ចៀស​ឆ្ងាយ​ពី ​ការ​រិះ ​ គន់ ពី​មហាជន​។

សម្តេច​ បន្ថែមថា​ ក្នុងនាម​ជា​គ្រូពេទ្យ​ម្នាក់​មិន​អាច​ទុក​ឲ្យ​អ្នក​ជំងឺ ​ណា​ស្លាប់​ ដោយ​អះអាង​ថា​ ជំងឺ​នោះ​ខ្លួន​មិន​មាន​សមត្ថភាព​ព្យាបាល​នោះទេ​ ពោល​គឺ​ត្រូវតែ​បញ្ជូន​អ្នក​ជំងឺ​​​ទៅរក​មន្ទីរពេទ្យ​ណា​ដែល​មាន​ឧបករណ៍​គ្រប់គ្រាន់​ ឬ ក៏​មាន​គ្រូពេទ្យ​ដែល​មាន​សមត្ថភាព​ខ្ពស់ជាង​ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​៕

 

Related Articles

Back to top button
Close
Close