គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​១​ ខែមីនា ​ស្លាប់​ ៤​នាក់ ​របួស ​៨​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០២ មីនា ២០១៨) ៖ ​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក ។​ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​៨​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។​

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំ​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៩​គ្រឿង​- គោយន្ដ​ចំនួន​មួយគ្រឿង​-​រថយន្ដ​ធុន​ធំ​៤​គ្រឿង​រថយន្ត​ធំ​មួយគ្រឿង ។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្បឿន​- បត់​គ្រោះថ្នាក់​-​មិន​គោរព​សិទ្ធិ និង​ងងុយដេក​៕

Related Articles

Back to top button
Close
Close