បាតុភូតឡានីណានឹងមានឥទិ្ធពលលើប្រទេសកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ មីនា ឆ្នាំ២០១៨នេះ បានជូនដំណឹងស្តីពីការព្យាករណ៍ ស្ថានភាពអាកាសធាតុលើកទី៦ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៨ ដោយចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជាទទួលរងនូវឥទិ្ធពលពិបាតុភូត ឡានីណា (La Nina) នាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពេញផ្ទៃប្រទេស។
សម្រាប់ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាព បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងនឹងធ្លាក់រាយប៉ាយច្រើន ជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យម ភាគច្រើនឆ្នាំ។
ដោយឡែកបាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល។
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងខាងក្រោម៖