ពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅមុនបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មីនា ២០១៨) ៖ ក្រសួងគ្រោងនឹងដាក់ឲ្យដំណើការនាវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូលឆ្លងកាត់រាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំដំណើរការនាវាដឹក ជញ្ជូនអ្នកដំណើរកាលពីម្សិលមិញ ។
ទន្ទឹមនោះលោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យដំណើរការដោយរលូនតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋយើងអាចធ្វើដំណើរតាមផ្លូវទឹក មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ ៕