ឯឧត្តម ខៀវ កាញារីទ្ធ ៖ ផែនការបដិវត្តន៍ពណ៌របស់អាមេរិកនៅកម្ពុជាបរាជ័យហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កុម្ភៈ ២០១៨) ៖ តាមសំណេរមួយនៅក្នុងហ្វ៊េសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា « ក្រោមលេសជួយប្រជាជនគុយបា ឲ្យទទួលបាននូវ លំហូរព័ត៌មានដោយសេរី សហរដ្ឋអាមេរិក បានបង្កើតជាសំងាត់នូវក្រុម Cuba Internet Task Force ដែលស្ថិតនៅក្រោមបញ្ជាដឹកនាំ របស់ក្រសួងការបរទេសអាមេរិក។
ឯកឧត្តម បានសរសេរបន្ត ថា ហើយគ្រប់គ្រងដោយ USAID និង Office of Cuba Broadcasting ( បែបលំនាំវិទ្យុអាស៊ីសេរី ) ហើយដែលមានគោល ដៅធ្វើបដិវត្តន៍ពណ៌ តាមបែបប្រទេសអារ៉ាប់ (មិនយកតាមកម្ពុជាទេ ព្រោះផែនការ បរាជ័យហើយ) សំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៃប្រទេសគុយបា ។ គិតទៅ ពួកគាត់បើមិនដើរដុតផ្ទះគេ គាត់លក់សម្ភារៈ សំណង់ថ្មីម៉េចនឹងដាច់ ? – Le Figaro. Mercredi, 28 février, 2018. » ៕