ក្រសួងព័ត៌មានបដិសេធចំពោះការចោទប្រកាន់របស់ CCIM
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កុម្ភៈ ២០១៨) ៖ បន្ទាប់ពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ ថា CCIM បានចេញនូវរបាយការណ៍មួយ ក្រោមចំណងជើងថា « ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧ » ដោយចោទប្រកាន់ថា រដ្ឋាភិបាលបានបង្ក្រាបធ្វើទុក្ខបុកម្នេញ និងគម្រាបកំហែងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថា ជាហេតុផលនយោបាយ និងវាយតម្លៃចំណាត់ថ្នាក់ សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងទៅ ។
ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយបដិសេធទាំងស្រុងនូវ ការចោទប្រកាន់ខាងលើរបស់ CCIM ហើយចាត់ទុកថា នេះគ្រាន់តែជាការវាយតម្លៃគ្មានមូល ដ្ឋាន ដោយធ្វើការស្ទង់មតិពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្តាប់តូចដែលមានចេតនាទុច្ចរិត គេចវេះ ពីការទទួលខុសត្រូវខាងផ្លូវច្បាប់ ហើយទំលាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែ ប៉ុណ្ណោះ ៕