សម្តេចតេជោ ៖ កម្ពុជាអាចរៀនសូត្រពីឥណ្ឌា លើផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយទៅជារដ្ឋាភិបាល និងពលរដ្ឋអេឡិចត្រូនិច

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៥ មករា ២០១៨) ៖​ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមករា នេះ ​ សម្តេច​បាន​ថ្លែង​ពីទីក្រុងញ៉ូវដេលី​ ប្រទេសឥណ្ឌាមកថា កម្ពុជា​អាច​សិក្សា​រៀន​សូត្របាន ពីប្រទេសជាមិត្តគឺឥណ្ឌា ដើម្បីជំរុញកម្ពុជាឲ្យក្លាយ ទៅ​ជា​រដ្ឋា​ភិបាលអេឡិចត្រូនិច​ និងប្រជាពលរដ្ឋអេឡិចត្រូនិច ។

សម្តេចតេជោ ហ៊ុន សែន បាន​បន្ត​ថា សព្វថ្ងៃឥណ្ឌា កំពុងមានការរីកចម្រើនជាច្រើនវិស័យ ជាពិសេស លើផ្នែកបច្ចេកវិទ្យា ដែល​កម្ពុជា​អាច​សិក្សា​រៀនសូត្របាន ពីប្រទេសជាមិត្ត ដើម្បីជំរុញកម្ពុជា ឲ្យក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច និងប្រជាពលរដ្ឋអេឡិចត្រូនិច ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែឆាប់រីកចម្រើនជឿនលឿន នៅក្នុងសម័យកាលឌីជីថលនេះ ដែលជាតម្រូវការចាំបាច់ របស់ពិភពលោកសព្វថ្ងៃ៕

 

 

 

 

Related Articles

Back to top button
Close
Close