​រយៈ​ពេល​​០៤​​ថ្ងៃ​​នៃ​​ប្រតិបត្តិ​ការ​​យោធា​​តួ​ក​គី​​នៅ​​ស៊ី​រី​​ផ្តាច់​ជីវិត​​មនុស្ស​ ​២៦០​​នាក់​​

សារព័ត៌មាន​ Cambodia News/

អង់កា​រ៉ា (២៤ មករា ២០១៨) ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះបាន​ឲ្យ​ដឹង​ថា ៖ កងកម្លាំង​យោធា​តួ​ក​គី​បាន​អះអាងថា ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​តួ​ក​គី ឆ្លង​ចូលមកក្នុង​ទីក្រុង Afrin ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មក​បាន​ផ្តាច់ជីវិត​សមាជិក​នៃ​ក្រុម​ប្រដាប់អាវុធ​ឃើ​ដ YPG យ៉ាងតិច​ចំនួន​២៦០​នាក់​​។​

យោធា​តួ​ក​គី​បាន​បើក​ប្រតិបត្តិ​ការឆ្លង​ចូល​ព្រំដែន​នៃ​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​កម្ទេច​ជន​សកម្មប្រយុទ្ធ​ឃើ​ដ YPG ដែល​ខ្លួន​ចាត់ទុកថា គឺជា​ក្រុម​ភេរ​វករ ដែលមាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ពលករ​ឃើ​ដ នៅ​តួ​ក​គី និង​បន្ទាប់ពី​មាន​ដំណឹង​ថា សហរដ្ឋអាមេរិក គ្រោង​នឹង​បង្កើត​កម្លាំង​ការពារ​ព្រំដែន នៅតាម​បណ្តា​យ​ព្រំដែន​ភាគ​ខាងជើង​ស៊ី​រី​ជាប់​នឹង​តួ​ក​គី ចេញពី​ក្រុម​ប្រដាប់អាវុធ​នេះ​។​

បើតាម​សេចក្តីថ្លែងការណ៍​ពលទាហាន​តួ​ក​គី​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​ចំនួន​ជនរងគ្រោះ​សរុប នៅក្នុង​ជួរ​កងទ័ព​តួ​ក​គី​០៣​នាក់ គិត​ចាប់តាំងពី​ថ្ងៃ​បើក​ប្រតិបត្តិការ​បានចាប់ផ្តើម ខណៈ​ពួក YPG យ៉ាងតិច​២៦០​នាក់ បាន​ស្លាប់​។ ទោះបីយ៉ាងណា​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា ប្រតិបត្តិការ​យោធា Operation Olive Branch នៅតែ​បន្ត​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​តាម​ការគ្រោងទុក​៕

Related Articles

Back to top button
Close
Close