អង្គការ​​​ Amnesty International ​អំពាវនាវ​រកជំនួយ​ជួយ​ជនភៀសសឹក​ភូមា

អង្គការ Amnesty International កំពុងតែអំពាវនាវរកជំនួយជួយជនភៀសសឹកភូមាប្រមាណជា ១សែន៥ម៉ឺននាក់ ដែលជាប់នៅទល់ដែនភូមានិងថៃ។

 
ជនភៀសខ្លួនភូមា (Credit: Reuters) 

អង្គការនេះនិយាយថា ជំនួយអន្ដរជាតិដើម្បីកំណែទម្រង់ ដែលកំពុងតែប្រព្រឹត្តទៅនៅ ប្រទេសភូមា មិនត្រូវធ្វើឡើងដោយពុំមានការគិតគូរទុកថវិកាសម្រាប់ជួយដល់ជំរំជនភៀសខ្លួនទាំងឡាយនោះឡើយ។

លោកស្រី Claire Mallinson នាយិកាជាតិប្រចាំអង្គការ Amnesty International នៅប្រទេសអូស្រ្តាលី មានប្រសាសន៍ថា មានការបារម្ភជាក់ស្ដែងនៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ។ 

លោកស្រីនាយិកានៃអង្គការ Amnesty International និយាយថា  ជនភៀសខ្លួនទាំងនោះចង់វិលត្រឡប់ទៅស្រុកវិញ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនដែលលោកស្រីបានជួបនៅក្នុងជំរំបាននិយាយប្រាប់លោកស្រីថា ពួកគេមានការភ័យខ្លាចជាខ្លាំង ថាប្រទេសភូមាមិនទាន់មានសុវត្ថិភាពនៅឡើយទេ៕

Related Articles

Back to top button
Close
Close