មានមនុស្ស 16 នាក់យ៉ាងតិចស្លាប់នៅហ៊្វីលីពីនដោយសារការធ្លាក់ភ្លៀង
នៅហ្វ៊ីលីពីន មានមនុស្សមនុស្សយ៉ាងតិច 16 នាក់បានស្លាប់ នៅក្រុងម៉ានីល និងនៅ តំបន់ជុំវិញក្រុង ក្រោយពីមានការធ្លាក់ភ្លៀងខ្លាំងជាប់រហូតអស់ពេលជាង២៤ម៉ោង។
តំបន់ភាគច្រើននៅក្នុងក្រុងម៉ានីលបានជោរជន់ដោយទឹកភ្លៀង។
ជំនន់ទឹកភ្លៀងបានមានសភាពកាន់តែយ៉ាប់យ៉ឺនដោយសារតែកម្ពស់ទឹកឡើងហូរធ្លាយ
ចេញពីទំនប់ដែលនៅជុំវិញខេត្តនានា។
កម្រិតទឹកនៅក្នុងតំបន់ខ្លះនៅក្រុងម៉ានីលមានកម្ពស់ដល់ទៅ៣ម៉ែត្រ។
មានមនុស្សជាង២សែន៥ម៉ឺននាក់បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។
ទាហាន ប៉ូលិស និងភ្នាក់ងារសង្រ្គោះគ្រាអាសន្នកំពុងតែប្រើទូកជ័រ និងរថយន្តបើកចុះ ទឹកបានដើម្បីដឹកយកប្រជាពលរដ្ឋដែលជាប់គឿងទៅណាមិនរួច ដោយសារជំនន់ ទឹកភ្លៀងនេះ។
ក្រុងម៉ានីលនិងភាគខាងជើងនៃប្រទេសហ៊្វីលីពីនបានជួបប្រទះនូវអាកាសធាតុ
មិនល្អតាំងពីមានព្យុះទីហ្វុងសៅឡាកាលពី អាទិត្យមុន ដែលបានសម្លាប់មនុស្សជាង៥០នាក់៕(Radio Australia)