គណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតគណៈកម្មាធិការកណ្តាលបក្ស រៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មករា ២០១៨) ៖ គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតគណៈកម្មាធិការកណ្តាលបក្សរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៩ ខែមករា រហូតដល់ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បីរៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣។
មហាសន្និបាត ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាង ២ពាន់នាក់។
ឆ្នាំ២០១៨ ជាឆ្នាំចុងក្រោយនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំដែលនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី០៦ផងដែរ ដូច្នេះមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជារយៈពេល៣ថ្ងៃនេះ របៀបវារៈស្តីពីការរៀបចំខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោត ត្រូវបានគេមើលឃើញជារបៀបវារៈដ៏សំខាន់ដែលនឹងត្រូវ លើកយកមកពិភាក្សា ៕