បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​រដ្ឋធានី​បា​ដា​ដ​សម្លាប់​មនុស្ស​៣៥​នាក់​

សារព័ត៌មាន​ Cambodia News/

​អ៊ីរ៉ាក់ (១៦ មករា ២០១៨) ៖ ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​នៅក្នុង​តំបន់​ភាគ​ខាង​កណ្ដាល​នៃ​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ បានសម្លាប់​មនុស្ស​យ៉ាងតិច​៣៥​នាក់ និង​បានធ្វើអោយ​មនុស្ស​ជាង​៦០​នាក់​ផ្សេងទៀត​រងរបួស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

យោងតាម​អាជ្ញាធរ​របស់​អ៊ីរ៉ាក់​បាន​និយាយថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅឯ​ទីលាន​មួយកន្លែង​ក្នុង​តំបន់​ភាគ​កណ្ដាល​នៃ​រដ្ឋធានី​បា​ដា​ដ ហើយ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​នាក់​។

តំបន់​ដែល​នៅ​ជុំវិញ​ទីលាន​នោះ​ជាទូទៅ​មាន​មនុស្ស​ប្រមូលផ្ដុំ​គ្នាច្រើន​ជាពិសេស​ក្រុមកម្មករ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ ប៉ុន្តែ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បាន​និយាយថា តួលេខ​នៃ​អ្នក​បាត់​បង់ជីវិត និង​អ្នករងរបួស​អាច​នឹង​កើនឡើង​ថែមទៀត​ដោយសារ​សាកសព​បន្ថែមទៀត​ត្រូវបាន​យក​ចេញពី​ទីតាំង​កើតហេតុ​។​

​ទោះបីយ៉ាងណា​ភ្លាមៗ​នេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ការវាយប្រហារ​បែបនេះ​ជាច្រើនលើក​កន្លងមក​ធ្លាប់​ត្រូវបាន​ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​ថា​ជា​ស្នាដៃ​របស់​ពួកគេ​៕

Related Articles

Back to top button
Close
Close