សមត្ថកិច្ចឃាត់ខ្លួនអ្នកក្លែងខ្លួនបន្លំធ្វើជាព្រះសង្ឃចំនួន១៩នាក់
សារព័ត៌មាន Cambodia News/
សៀមរាប (១១ មករា ២០១៨) ៖ កម្លាំងនគរបាលចម្រុះសហការចុះប្រមូលជនសង្ស័យដែលក្លែងបន្លំជាសង្ឃដើរបិណ្ឌបាតតាមទីផ្សារទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបានចំនួន១៩នាក់កាលពីម្សិលមិញ។
មន្ត្រីនគរបាលបញ្ជាក់ថា ជនសង្ស័យទាំង១៩នាក់ នោះរួមមានទី១៖ យ៉ាន ធន ស្រុកកំណើតភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង, ទី២៖ ឈ្មោះ ហុក ពិសី នៅខេត្តព្រះវិហារ, ទី៣៖ ឈ្មោះ សាត សំអូន នៅខេត្តតាកែវ, ទី៤៖ ឈ្មោះ ហម ហៀង នៅខេត្តកំពង់ស្ពឺ, ទី៥៖ ឈ្មោះ តូច ឡ នៅបាត់ដំបង, ទី៦៖ ឈ្មោះ សៅ សុភាព, ទី៧៖ គឺ សូរ, ទី៨៖ ឈ្មោះ គឺ លី, ទី៩៖ ឈ្មោះ យូ ពិសិទ្ធ,ទី១០៖ ឈ្មោះ យឿន សាយន្ត, ទី១១៖ ដួង ដានី, ទី១២៖ ម៉ាប់ ប៉ាលី, ទី១៣៖ ឈ្មោះ ឈៀង ណាក់, ទី១៤៖ ផុន សុផាត, ទី១៥៖ ឈ្មោះ យី ហង់, ទី១៦៖ ឈ្មោះ វុន សឿន, ទី១៧៖ ឈ្មោះ អ៊ុត ណុន, ទី១៨៖ ឈ្មោះ សារី រ័ត្ន និងទី១៩៖ ឈ្មោះ ពោ សុភក្ត្រ័ ៕